ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៥ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី បានចូលរួមវគ្គបណ្តុះបណ្តាលប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីសម្រាប់ការលើកទឹកចិត្តពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលចុះបញ្ជីនៅ អ.គ.វ.រ.ខ. ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ កសហវ និងជាអនុប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ចកម្ពុជា ។